|
|
John Terry អតីតខ្សែការពារជំរើសជាតិអង់គ្លេស និងក្លឹបតោខៀវ Chelsea ត្រូវបានជ្រើសតាំងជាគ្រូបង្វឹកថ្នាលយុវជនអាយុក្រោម ២៣ឆ្នាំរបស់តោខៀវ Chelsea ។ ពេលនេះគាត់ត្រូវត្រៀមខ្លួនដឹកនាំក្រុមប៉ះនិង ក្រុមថ្នាលយុវជនរបស់មេឃខៀវ Manchester City នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
គួរបញ្ជាក់ថា John Terry បានចំណាយពេលជាង ១៧ឆ្នាំជាមួយ Chelsea បង្ហាញខ្លួនបាន ៦៩០ប្រកួត ស៊ុតបញ្ចូលទី ៦៦ គ្រាប់ និងបានឈ្នះពានរង្វាន់ជាច្រើនជាមួយ Chelsea ។ គេរំពឹងថា Terry និងអាចក្លាយជាគ្រូបង្វឹកដ៏ល្អម្នាក់នាពេលខាងមុខ ៕
ប្រភព: The Sun
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...