|
|
ក្លឹបបិសាចក្រហម Manchester United សន្យារថាហ្នឹងពង្រឹងប្រព័ន្ធសុវត្តិភាពអោយខ្លាំងជាងមុនបន្ទាប់ពីផ្ទះរបស់ Victor Lindelof ត្រូវបានចោរគាស់។ហេតុការណ៏នេះបានកើតឡើងនៅពេលដែល Manchester United ប៉ះជាមួយ Brentford កាលពីថ្ងៃពុធកន្លងទៅ។
ភរិយារបស់កីឡាករ Victor Lindelof បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ ជាមួយនិងកូនតូចៗ ២-៣ នាក់នៅពេលដែលចោរបានចូលដល់ក្នុងផ្ទះ ។ ការប្រកួតរបស់ Manchester United នាយប់ថ្ងៃសៅរ៏នេះហ្នឹងមិនមានវត្តមានខ្សែការពារសញ្ជាតិស៊ុតអែត Victor Lindelof ទេខណះគេចង់ចំណាយពេលនៅជិតក្រុមគ្រួសាររបស់គេ បន្ទាប់ពីមានឧបទ្ទវហេតុកើតឡើងនៅផ្ទះរបស់គេ៕
អ្នកចាត់ការទូទៅរបស់បិសាចក្រហម Manchester United លោក Ralf Ragnick និងបើកកិច្ចប្រជុំជាមួយកីឡាករ ដើម្បីរកដំណោះស្រាយទាក់ទងហ្នឹងសុវត្ថិភាពរបស់ពួកគេ ។
ប្រភព: BBC Sport
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...