|
|
នាយកគ្រប់គ្រងរបស់ក្លឹបសេះបង្កងក្រហម AC Milan លោក Paolo Maldini បានប្រកាសថា "Theo Hernandez ខ្សែរការពារស្លាបឆ្វេងសញ្ជាតិបារាំងបានយល់ព្រមបន្តកុងត្រារយះពេល ៥ឆ្នាំនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្លឹបបានឈានដល់ការព្រមព្រៀងជាមួយភ្នាក់ងារគេរួចរាល់អស់ហើយ "។
គួរបញ្ជាក់ថា Theo Hernandez គឺជាអតីតកីឡាកររបស់ក្រុមស្តេចស Real Madrid ដែលបានដាក់អោយខ្ចីជើងទៅក្លឹប Real Sociedad ក្រោយពីបានជួយអោយ Real Madrid ឈ្នះពាន UEFA Champions League ៣ដងជាប់ៗគ្នា ៕
ប្រភព: Fabrizio Romano
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...