|
|
លោក Antonio Conte អ្នកចាត់ការទូទៅរបស់មាន់ខ្នាយមាស Tottenham Hotspur ថា Manchester City មានឱកាសច្រើននឹងឈ្នះពាន Premier League និង UEFA Champions League នៅរដូវកាលនេះ ។
គួរបញ្ជាក់ថាអ្នកចាត់ការរូបនេះបានលើកឡើងក្នុងកំឡុងសន្និសីទកាសែតកាលពីម្សិលមិញ ។ Antonio Conte បន្ថែមទៀតថា ៖ " Man City កំពុងឈានមុខគេក្នុងការឈ្នះពាន Premier League និង UEFA Champions League នារដូវកាលនេះ ។ Man City កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ និងមានចំណុចខ្សោយតិចបំផុត ។ សម្រាប់ Pep Guaridola វិញ គាត់ជាអ្នកចាត់ការឆ្នើមមួយរូបនាពេលនេះ និងសម្បូរទៅដោយតាកទិចក្នុងលេង " ៕
ប្រភព៖ Marca
Barcelona បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester United ដោយមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយ។...
AC Milan ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយ Liverpool លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ Federico Chiesa ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីវ័យ 27 ឆ្នាំរូបនេះចង់ត្រលប់ទៅ Serie A បន្ទាប់ពីរដូវកាលដ៏លំបាកនៅ Anfield ។...
Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rodrygo របស់ក្លឹប Real Madrid ក្នុងនាមជាអ្នកមកជំនួសកន្លែង Luis Diaz នោះទេ បើទោះបីជាក្លឹប Bayern Munich កំពុងតែបន្តស្វែងរកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក៏ដោយ នេះបើយោងតាមអ្នកកាសែត James Pearce of The Athletic ។...
Kylian Mbappe បានបញ្ចប់ការរំពឹងទុកអំពីលេខអាវរបស់គាត់ ដោយបញ្ជាក់ថាគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។...
Ashley Young បានចូលរួមជាមួយ Ipswich Town បន្ទាប់ពីការចាកចេញរបស់គាត់ជាមួយ Everton ។...