|
|
David Ornstein រាយការណ៍ថា Aston Villa និង Chelsea បាន ឈានដល់កិច្ចព្រមព្រៀង ជុំវិញការផ្ទេរកីឡាករ Ian Maatsen ។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Birmingham បានយល់ព្រមចំណាយប្រាក់ជាង 35 លានផោន។ ចំនួននោះគឺស្ថិតក្នុងឃ្លាដោះលែងរបស់គាត់ក្នុងកិច្ចសន្យាខ្ចីជើង Dortmund ហើយឥឡូវនេះបានផុតកំណត់ហើយ។
កីឡាករវ័យ 22 ឆ្នាំបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយ Villa លើកិច្ចសន្យារយៈពេល 6 ឆ្នាំ។
Maatsen បាននៅ Chelsea តាំងពីអាយុ 16 ឆ្នាំមកម្ល៉េះ។ គាត់ត្រូវបានគេបញ្ចូនចេញក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយបង្ហាញខ្លួនបានតែ 16 ប្រកួតដំបូងសម្រាប់ក្រុមតោខៀវ។
RB Leipzig ត្រូវបានជូនដំណឹងអំពីចេតនារបស់ Chelsea ក្នុងការចុះហត្ថលេខាលើ Xavi Simons ។ ក្លឹប Bundesliga ត្រៀមលក់តារាហូឡង់។...
Benfica បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិកូឡុំប៊ី Richard Rios ពី Palmeiras ជាផ្លូវការហើយ។ កិច្ចព្រមព្រៀងដែលមានតម្លៃ 30 លានអឺរ៉ូត្រូវបានបញ្ចប់បន្ទាប់ពីការចរចាជាច្រើនថ្ងៃដោយកីឡាកររូបនេះនឹងចាប់ផ្តើមជំពូកថ្មីនៅក្នុងបាល់ទាត់អឺរ៉ុប។...
RB Leipzig កំពុងធ្វើការផ្លាស់ប្តូរដើម្បីចុះហត្ថលេខាលើ Carney Chukwuemeka ពី Chelsea ដោយកិច្ចពិភាក្សាកំពុងដំណើរការ នេះបើយោងតាម Florian Plettenberg...
មុនពេលបាល់ចាប់ផ្ដើមលេង ខ្ញុំដឹងថាវាពិបាកខ្លាំងណាស់ ព្រោះ U23 វៀតណាម គឺជាក្រុមខ្លាំង។...
ប្រភពព័ត៌មានបានបញ្ជាក់ថា Villarreal កំពុងរៀបចំដាក់សំណើខ្ចីជើងខ្សែការពារ Axel Disasi របស់ Chelsea ក្នុងការប្រជែងជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Neom ដែលកំពុងពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់ BlueCo ដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិបារាំងវ័យ 27 ឆ្នាំរូបនេះផងដែរ។...