|
|
Barcelona នឹងចាប់ផ្តើមរដូវកាលថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Hansi Flick ក្នុងរយៈពេលត្រឹមតែ 4 ថ្ងៃប៉ុណ្ណោះ ដោយត្រូវប្រឈមមុខជាមួយ Valencia នៅឆ្ងាយពីផ្ទះ។
ទោះយ៉ាងណាក៏ដោយ កីឡាករមួយចំនួននៅតែមិនទាន់បានចុះឈ្មោះជាមួយ La Liga ។ បញ្ជីនេះរួមមាន Inigo Martinez ជាមួយ Pablo Torre និង Pau Víctor និងកីឡាករចុងក្រោយរបស់ក្លឹប Dani Olmo។
ក្រុម Catalans មានទំនុកចិត្តថាពួកគេអាចបញ្ចប់ការចុះឈ្មោះកីឡាករទាំងនេះ មុនពេលរដូវកាលចាប់ផ្តើម នៅពេលដែលពួកគេត្រឡប់ទៅរកច្បាប់ 1:1 ។
ចំពោះកីឡាករ Marc Casado និង Marc Bernal ពួកគេត្រូវបានគេរំពឹងថានឹងនៅតែជាកីឡាករបម្រុង ខណៈដែលនៅតែចូលរួមក្នុងសកម្មភាពក្រុមដំបូង។
Barcelona បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester United ដោយមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយ។...
AC Milan ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយ Liverpool លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ Federico Chiesa ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីវ័យ 27 ឆ្នាំរូបនេះចង់ត្រលប់ទៅ Serie A បន្ទាប់ពីរដូវកាលដ៏លំបាកនៅ Anfield ។...
Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rodrygo របស់ក្លឹប Real Madrid ក្នុងនាមជាអ្នកមកជំនួសកន្លែង Luis Diaz នោះទេ បើទោះបីជាក្លឹប Bayern Munich កំពុងតែបន្តស្វែងរកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក៏ដោយ នេះបើយោងតាមអ្នកកាសែត James Pearce of The Athletic ។...
Kylian Mbappe បានបញ្ចប់ការរំពឹងទុកអំពីលេខអាវរបស់គាត់ ដោយបញ្ជាក់ថាគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។...
Ashley Young បានចូលរួមជាមួយ Ipswich Town បន្ទាប់ពីការចាកចេញរបស់គាត់ជាមួយ Everton ។...