|
|
ក្លឹបហង្សក្រហម Liverpool បានជះលុយប្រមាណជា ៨លានដុល្លារដើម្បីនាំយកខ្សែការពារ Calvin Ramsay ដែលទើបមានវ័យ១៨ឆ្នាំ ពីក្លឹប Aberdeen នៅលីគកំពូលស្កុតឡែនសម្រាប់មកជួយក្រុមនៅរដូវកាលថ្មីនេះ។
គួរបញ្ជាក់ថា Liverpool បានដាក់សំណើស្នើទិញជាផ្លូវការតាំងអាទិត្យមុនមក ដោយនៅខណៈនេះទាំងក្លឹបក៏ដូចសាមីខ្លួនផ្ទាល់បានព្រមព្រៀងជាមួយនឹង Liverpool។ បើតាមការឯកភាពលក្ខណៈឯកជនរវាង Calvin Ramsay និង Liverpool គឺបានព្រមព្រៀងចុះកុងត្រារយៈពេល៥ឆ្នាំ រហូតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧៕
ប្រភព ៖ Fabrizio Romano
យោងតាមលោក Florian Plettenberg បានឱ្យដឹងថា Fenerbahce ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho មានឆន្ទៈក្នុងការផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសុទ្ធដល់ Leroy Sane រហូតដល់ 15 លានអឺរ៉ូ។ ការផ្តល់ជូននេះបង្ហាញពីមហិច្ឆតារបស់ Fenerbahce ក្នុងការធានាខ្សែបម្រើស្លាបអាល្លឺម៉ង់ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេយ៉ាងខ្លាំង។...
...
WORLD CHAMPIONSHIP NORWAY VS ITALY Match Date 07/06/2025 Time 01:45 ...
Lamine Yamal ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករវ័យក្មេងប្រចាំរដូវកាលរបស់ La Liga ដែលជាសក្ខីភាពចំពោះទេពកោសល្យ និងឥទ្ធិពលដ៏អស្ចារ្យរបស់គាត់នៅលើទីលាន។...
យោងតាម Sky Sports ក្លឹប Arsenal ចាប់អារម្មណ៍លើខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid កីឡាករ Rodrygo ខណៈដែលពួកគេបន្តស្វែងរកការបន្ថែមថ្មីសម្រាប់ខ្សែការពារ។...